Carvajal និង Marcelo ជាខ្សែការពារស្លាបឆ្វេង និង ស្តាំ ល្អបំផុតរបស់គ្រូបង្វឹក Zidane ក៍ដូចជាក្រុម Real Madrid ក្នុងការយកជ័យជម្នះលើ Man City។ ចលនាឡើងទៅជួយគាំទ្ររបស់អ្នកទាំង ២ វាប្រៀបដូចជាក្រុម Real Madrid មានខ្សែបម្រើដល់ទៅ ៥ នាក់ ដើម្បីជួយគាំទ្រ ខ្សែប្រយុទ្ធទាំង ៣ ដែលនៅខាងលើជាស្រេច។ Kroos , Modrić និង Casemiro ជាខ្សែបម្រើក្នុងតំបន់កណ្តាល តែប្រព័ន្ធប្រយុទ្ធរបស់ Real Madrid មិនអាចខ្វះបាននោះទេ ស្លាបស្តាំគាំទ្រដោយ Carvajal និង ឆ្វេងគាំទ្រដោយ Marcelo ដូច្នេះហើយទើប វេបសាយ AS បានចាប់ទុកខ្សែការពារទាំង ២ នេះជាមូលហេតុទី ១ ដែលអាចជួយឲ្យ Real Madrid យកឈ្នះលើ Man city នាថ្ងៃស្អែក៕






0 comments:
Post a Comment